ទូកងរាជសីហ៍សរជ័យ ជាទូកឆ្នើមធ្លាប់ទទួលជ័យលាភីលេខ១ នឹងបង្ហាញវត្តមាន ក្នុងដងស្ទឹងសង្កែ ត្រៀមចូលរួមប្រណាំងនៅពេលខាងមុខនេះ - Krovann tv online

ព័ត៌មានក្ដៅៗ

ពាណិជ្ជកម្ម​ 089262223

Ads Sidebar

Post Top Ad

Ads Sidebar

Sunday, October 13, 2024

ទូកងរាជសីហ៍សរជ័យ ជាទូកឆ្នើមធ្លាប់ទទួលជ័យលាភីលេខ១ នឹងបង្ហាញវត្តមាន ក្នុងដងស្ទឹងសង្កែ ត្រៀមចូលរួមប្រណាំងនៅពេលខាងមុខនេះ




បាត់ដំបង៖ រហូតមកដល់ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះ ខណៈពេលដែលពិធីប្រណាំងទូក និងបណ្តែតប្រទីបនៅខេត្តបាត់ដំបង កាន់តែជិតឈានចូលមកដល់នោះ គេសង្កេតឃើញវត្តមានទូកមួយចំនួន បានទម្លាក់ពីបង្គងចូលមកស្ទឹងសង្កែ ដើម្បីធ្វើការហ្វឹកហាត់ជាបន្តបន្ទាប់ ក្នុងនោះ ទូកង ដែលមានឈ្មោះរាជសីហ៍សរជ័យ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានបង្ហាញវត្តមាន ជាមួយចំណុះទូក នៅក្នុងដងស្ទឹងសង្កែ ដើម្បីធ្វើការសមហាត់ត្រៀមចូលរួមប្រណាំងនៅពេលខាងមុខផងដែរ ។

ក្រោមការ ដឹក នាំ និងទទួលរាប់រងផ្ទាល់ពីលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដូចការរំពឹងទុកនៅថ្ងៃ ទី ១៣ ខែ តុ លា ឆ្នាំ២០២៤នេះទូកង ដែលមានឈ្មោះ រាជសីហ៍សរ ជ័យ ដែលជាទូកងរបស់ស្នង ការដ្ឋាននគរបាលខេត្តបាត់ ដំបង នឹងត្រូវបានបង្ហាញវត្តមាននៅក្នុងដងស្ទឹងសង្កែ ក្រុងបាត់ ដំ បងហេីយ បន្ទាប់ពីបានរៀបចំកែលំអប ន្ថែមនូវសោភ័ណ្ឌភាព ប្រកប ដោយការទាក់ទាញរួចមក ។

សូមរម្លឹកផងដែរថា ទូកងរាជសីហ៍សរជ័យ គឺជាទូកមួយក្នុងចំណោមទូកផ្សេងៗទៀត ដែលទទួលបានជ័យលាភី ក្នុងអំឡុង ពេ ល ប្រណាំងកាលពីឆ្នាំ២០២៣ ក្នុងខេត្តបាត់ដំបង ហើយត្រូវបានជ្រើស រើសឱ្យចូលរួមប្រកួតប្រជែងនៅ រាជ ធានីភ្នំពេញនាឆ្នាំកន្លងទៅ និងទទួលបានចំ ណាត់ថ្នាក់ជ័យលាភី ក្នុងចំណោមទូកទូទាំងប្រទេសផងដែរ ។

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទូកងរាជសីហ៍សរ ជ័យ នឹងត្រូវបង្ហាញសមត្ថភាពរបស់ខ្លួនជាថ្មីម្តងទៀតជូនបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទស្សនានៅក្នុងដង ស្ទឹងសង្កែ សារជាថ្មីទៀត ដូច្នេះសូមបងប្អូនក្នុងខេត្តបាត់ដំបង និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមគាំទ្រទូកងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ឱ្យបានខ្លាំងក្លាផង ដើម្បីផ្តល់កម្លាំងចិត្តដល់ចំណុះទូកទាំងអស់ ក្នុងការយកជ័យលាភីចំណាត់ថ្នាក់លេខ១ ដើម្បីបន្តបេសកកម្មទៅចូលរួមប្រកួតនៅរាជរាធានីភ្នំពេញទៀត ។

សូមបញ្ជាក់ថា ឆ្នាំ២០២៤ នេះរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប នៅតាមបណ្តោយដងស្ទឹងសង្កែ នៃខេត្តបាត់ដំបង រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិទស្សនាកម្សាន្តសប្បាយរីករាយ ក៏ដូចជាជ្រើសរើសទូកដែលទទួលបានចំណាត់ថ្នាក់ល្អ ត្រៀមទៅចូលរួមប្រកួតនៅរាជធានីភ្នំពេញ ក្នុងព្រះ រាជ ពិធី បុណ្យ អុំ ទូក បណ្ដែត ប្រទីប និង សំពះ ព្រះ ខែ អកអំបុក នាពេលដ៏ខ្លីខាងមុខនេះផងដែរ ៕














No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages