«ពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់បាត់ដំបង គ្រីស្ទម៉ាស់ ខាប់ យុវជនអាយុក្រោម ២៣ឆ្នាំ» - Krovann tv online

ព័ត៌មានក្ដៅៗ

ពាណិជ្ជកម្ម​ 089262223

Ads Sidebar

Post Top Ad

Ads Sidebar

Sunday, October 13, 2024

«ពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់បាត់ដំបង គ្រីស្ទម៉ាស់ ខាប់ យុវជនអាយុក្រោម ២៣ឆ្នាំ»





បាត់ដំបង: នៅរសៀលថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤  

ឯកឧត្តមបណ្ឌិត សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុង «ពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់បាត់ដំបង គ្រីស្ទម៉ាស់ ខាប់ យុវជនអាយុក្រោម ២៣ឆ្នាំ» និងមានការអញ្ជើញចូលរួមពីសំណាក់

 -លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង 

-លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង

-លោកបណ្ឌិត អ៊ូ សាវ័ន្ត ប្រធានសមាគមន៍គ្រីស្ទានខេត្តបាត់ដំបង

ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូគង្វាល យុវជន យុវនារី ក្នុងក្រុងបាត់ដំបង តំណាងអង្គការ ក្រុមការងារអង្គការយូ អូហ្វ អិន/YWAM និងសហការីនៃមន្ទីរធម្មការនិងសាសនា សរុបចំនួន៦០០នាក់។

ទីតាំងប្រារពពិធីស្ថិតនៅអង្គការយូ អូហ្វ អិន/YWAM ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង បង្ហាញអំពីមិត្តភាព  កីឡាក្នុងសន្តិភាព។



























គួរបញ្ចាក់ផងដែរថា ពានរង្វាន់បាល់ទាត់គ្រីស្ទម៉ាស់ខាប់ ឆ្នាំ២០២៤ នេះរៀបចំដោយសមាគមគ្រីស្ទាន ខេត្តបាត់ដំបង សហការជាមួយ អង្គការ ក្តីសង្ឃឹមអាស៊ីអន្តរជាតិ អង្គការ YWAM អង្គការ Salt Academy និងអង្គការ EDP៕


No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages