ទូកថ្មីសន្លាងឈ្មោះសុវណ្ណភេត្រាបាត់ដំបងសជ័យ ត្រូវបានសាលាក្រុងបាត់ដំបង យកមកចូលរួមប្រកួតលើដងស្ទឹងសង្កែ នាថ្ងៃចេញព្រះវស្សាខាងមុខ - Krovann tv online

ព័ត៌មានក្ដៅៗ

ពាណិជ្ជកម្ម​ 089262223

Ads Sidebar

Post Top Ad

Ads Sidebar

Monday, October 14, 2024

ទូកថ្មីសន្លាងឈ្មោះសុវណ្ណភេត្រាបាត់ដំបងសជ័យ ត្រូវបានសាលាក្រុងបាត់ដំបង យកមកចូលរួមប្រកួតលើដងស្ទឹងសង្កែ នាថ្ងៃចេញព្រះវស្សាខាងមុខ

បាត់ដំបង៖ ក្រុមកីឡាករទូកសុវណ្ណភេត្រាបាត់ដំបងសជ័យ របស់សាលាក្រុងបាត់ដំបង បានកំពុងប្រឹងប្រែងមួយរយៈពេលថ្មីៗនេះ ដើម្បីត្រៀមយកចំណាត់ថ្នាក់ល្អ ក្នុងពិធីប្រណាំងទូក បណ្តែត ប្រទីបលើដងស្ទឹងសង្កែ នាថ្ងៃចេញព្រះវស្សាដ៏ខ្លីខាងមុខនេះ ។

អភិបាលក្រុងបាត់ដំបង លោក លាង វាសនា បានឱ្យដឹងថា ទូកនេះទើបតែជាវពីក្រុមជាងមកពីព្រៃ ក្នុងតម្លៃជាង២ម៉ឺនដុល្លារ ដើម្បីជំនួសឱ្យទូកចាស់ ដែលប្រេះធ្លាយ អំឡុងពេលប្រកួតប្រជែងលើដងស្ទឹងសង្កែ កាលពីឆ្នាំមុន ។

លោកបានរំលឹកថា កាលពីការចូលរួមប្រណាំងលើដងស្ទឹងសង្កែ កាលពីឆ្នាំមុន ថ្វីត្បិតតែទូកបានប្រេះធ្លាយទ្រូងទូក ហូរទឹកចូលកណ្តាលទី ក៏ទូកសុវណ្ណភេត្ត្រាបាត់ដំបងសជ័យ នៅតែជាប់ចំណាត់ថ្នាក់លេខ៣ដែរ បើពុំនោះទេនឹងជាប់ចំណាត់ថ្នាក់ល្អជាងនេះ ។

លោកអភិបាលក្រុងបាត់ដំបង បានដាក់ក្តីសង្ឃឹមថា ឆ្នាំនេះថ្វីត្បិតតែទូកថ្មី ដែលទើបទម្លាក់ចូលទឹកជាលើកដំបូង មិនទាន់ដឹងសន្ទុះនៃកម្លាំងទូកលឿន លយលឿនយ៉ាងណានោះក៏ដោយ ក៏លោកសង្ឃឹមថា នឹងទទួលបាន ចំណាត់ថ្នាក់ល្អ បើទោះជាត្រូវប្រកួតជាមួយទូកនរិន្ទរង្សីពិជ័យ ចិត្របុត្រ របស់វត្តឯករង្សី ដែលជា ទូកល្បីល្បាញ នឹងជាប់ចំណាត់ថ្នាក់ល្អទាំងប្រកួតថ្នាក់ខេត្តនិងរាជធានីភ្នំពេញក៏ដោយ ។

លោកសង្ឃឹមដូច្នេះ ដោយសារក្រុមកីឡាកររបស់ទូកសុវណ្ណភេត្ត្រាបាត់ដំបងសជ័យ ដែលដឹកនាំ ដោយសាលាក្រុងបាត់ដំបង ផ្ទាល់ ៩០% ជាកីឡាករចាស់មានបទពិសោធន៍ និងជាយុវជនពេញកម្លាំងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងនិងខេត្តបាត់ដំបង ហើយពួកគេកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមទទួលជ័យជំនះ ។

បើតាមគណៈកម្មាការរៀបចំពិធីបុណ្យអុំទូកខេត្តបាត់ដំបង បានឱ្យដឹងថា ពិធីបុណ្យអុំទូកបណ្តែតប្រទីប តាមដងស្ទឹងសង្កែ នឹងរៀបចំ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៦ ដល់១៧ ខែតុលាខាងមុខនេះ មានទូកចូលរួមប្រកួតចំនួន៤២ទូក មានកីឡាករចូលរួមចំនួន១៤៩០នាក់ ក្នុងនោះកីឡាករបម្រុងចំនួន៣៩៧នាក់ ។

ប្រភេទទូក ដែលចូលរួមមានប្រភេទទូកមួង រឺទូកផ្កាចារ ទូកខ្នាតអន្តរជាតិបុរស នារី ទូកខ្លីប្រពៃណី និងទូកងប្រណៃណីជាតិជាដើម ៕





No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages