អតីតអភិបាលក្រុងកែប លោក ខេង យ័ន ត្រូវបានចោទពីបទ រំលោភអំណាច និងសម្អាតប្រាក់ - Krovann tv online

ព័ត៌មានក្ដៅៗ

ពាណិជ្ជកម្ម​ 089262223

Ads Sidebar

Post Top Ad

Ads Sidebar

Monday, October 14, 2024

អតីតអភិបាលក្រុងកែប លោក ខេង យ័ន ត្រូវបានចោទពីបទ រំលោភអំណាច និងសម្អាតប្រាក់

 


ភ្នំពេញ៖ អតីតអភិបាលក្រុងកែប លោក ខេង យ័ន ត្រូវបាននាំខ្លួនពីពន្ធនាគារព្រៃស មកកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលរួមការកាត់ទោសជាសាធារណៈ ក្រោយការឃុំខ្លួនរយៈពេល ១០ខែ រួចមក។ អង្គសវនាការនេះ ដឹកនាំដោយ លោក ធាម ច័ន្ទពិសិដ្ផ ចៅក្រមជំនុំជំរះ និងលោកស្រី ផាត់ សុគន្ធា ជាតំណាងអយ្យការ។
 

ក្នុងករណីនេះ តុលាការបានប្រាប់ជនជាប់ចោទដែលឈរនៅក្នុងរង្វង់ក្រចកសេះថា តុលាការបានចោទប្រកាន់ឈ្មោះ ខេង យ័ន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជាអតីតអភិបាលក្រុងកែប ពីបទ រំលោភអំណាច និងបទ សំអាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ 

ជនជាប់ចោទ ឈ្មោះ ខេង យ័ន បានសារភាពចំពោះបទចោទប្រកាន់នេះ ហើយសំណូមពរសុំឱ្យតុលាការបន្ធូបន្ថយទោស។ ទោះយ៉ាងនេះក៏ដោយ តុលាការមិនទាន់កំណត់ពេលវេលាជាក់លាក់ដើម្បីប្រកាសសាលក្រមទេ។ លោក ខេង យ័ន ពាក់ព័ន្ធនឹងការទាមទារកម្រៃសេវ៉ាសាធារណៈ និងដីធ្លី នៅក្នុងអាណាចក្ររបស់ខ្លួន។ 

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែបហើយ ក្រោមការចោទប្រកាន់លើបទ រំលោភអំណាច និងបទសម្អាតប្រាក់ ដោយដាក់ពន្ធនាគារព្រៃស។ 

លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់២បទល្មើសគឺ បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ 

មុនពេលចាប់ខ្លួន លោក ខេង យ័ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ផានរបស់ខ្លួនគ្រប់គ្រង៕ ប្រភព៖ CNC



No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages