បើកបរម៉ូតូក្នុងល្បឿនលឿនជ្រុលបុករថយន្តពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់០២នាក់ - Krovann tv online

ព័ត៌មានក្ដៅៗ

ពាណិជ្ជកម្ម​ 089262223

Ads Sidebar

Post Top Ad

Ads Sidebar

Monday, October 14, 2024

បើកបរម៉ូតូក្នុងល្បឿនលឿនជ្រុលបុករថយន្តពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់០២នាក់



(ព័ត៌មានអាប់ដេត) ខេត្តបាត់ដំបង៖យ៉ាងហោចណាស់បុរស០២នាក់បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ចំណុចខាងលិចរង្វង់មូលរំសាយសក់ ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។


ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ដំបូងគេឃើញរថយន្តម៉ាក MITSUBISHI TRITON ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2C-8337 បើកបរដោយបុរស០១នាក់ ទិសដៅពីកើតទៅលិច លុះទៅដល់ចំណុចកើតហេតុបានបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1H-0661 បើកបរដោយបុរស០១នាក់ និងអ្នករួមដំណើរ០១នាក់ ទិសដៅពីលិចទៅកើត បានជ្រុលចង្កូតទៅបុករថយន្តពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំងពីរនាក់តែម្តង បន្ទាប់មករថយន្តបានបន្តដំណើរចូលក្នុងផ្ទះបុរីបាត់ស្រមោល។


ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយធ្វើដំណើរសមត្ថកិច្ចចុះមកវាស់វែងនិងស្រាវជ្រាវដកហូតធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages