ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ ក្រុមការងារ នាំយក អំណោយ ចុះសួរសុខទុក្ខ សមាជិក ដែល ជួប គ្រោះថ្នាក់ ចរាចរណ៍ កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ !
ចេញផ្សាយ ថ្ងៃទី 14/10/2024
នៅ ថ្ងៃ ទី ១៤ ខែតុលា ឆ្នាំ ២០២៤ ក្រុមការងារ អាវុធហត្ថ រាជធានី ភ្នំពេញ បាន នាំយក អំណោយ របស់ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ចុះសួរសុខទុក្ខ លោក ព្រិន្ទបាលឯក ហ៊ុន សារ៉ាន់ ឌី សមាជិក វរ សេនា តូច អាវុធហត្ថ រាជធានី ភ្នំពេញ ដែល បាន ជួប គ្រោះថ្នាក់ ចរាចរណ៍ កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ មិត្តភាព កម្ពុជា - ចិន ( ពេទ្យ លោកសង្ឃ ) ។
ក្នុងឱកាស សួរសុខទុក្ខ នោះ ក្រុមការងារ ក៏ បាន ពាំនាំ នូវ ការ ផ្តាំផ្ញើ សួរសុខទុក្ខ ពី លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង បាន នាំយក ថវិកា ចំនួន ២ លាន រៀល ទឹក សុទ្ធ ០៥ កេស មី ០២ កេស , ទឹកដោះគោឆៅ ០២ យួរ ទៅ ជូន ជា អំណោយ សួរសុខទុក្ខ ផងដែរ ៕
No comments:
Post a Comment